៥ខែដើមឆ្នាំនេះ ជនបរទេសជាង១ពាន់នាក់ ស្មើនឹង៣៥សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជា, ភាគច្រើនជាជនជាតិវៀតណាម ៧១២នាក់

FN ៖ រយៈពេល៥ខែ ដើមឆ្នាំ២០១៧នេះ ជនបរទេសជាង១ពាន់នាក់ ស្មើនឹង៣៥សញ្ជាតិ ដែលភាគច្រើនជាជនជាតិវៀតណាម ត្រូវបានអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បំពេញសំណុំបែបបទ​បណ្ដេញពីកម្ពុជា ឲ្យវិលត្រឡប់ទៅកាន់ប្រទេស កំណើតវិញ។ នេះបើតាមលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ ប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧។ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ថ្លែងយ៉ាងដូច្នេះថា «ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន សរុបចំនួន ១,០២៥នាក់ ក្នុងស្រី២២៦នាក់ មានចំនួន៣៥សញ្ជាតិ»។ បើលោកឧត្តមសេនីយ៍ ប្រធាននាយកដ្ឋាន ក្នុងចំណោមជនបរទេស​ដែលអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បណ្ដេញឲ្យទៅប្រទេសដើមវិញនោះ ភាគច្រើនជាជនជាតិវៀតណាម ដែលមានចំនួន៧១២នាក់ ស្រី១៩៥នាក់។​ លោកឧត្តមសេនីយ៍បានបង្ហាញថា ចំនួនដែលត្រូវចាប់ខ្លួននាដើមឆ្នាំ២០១៧នេះ មានការថយចុះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦។ ​ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីរូបនេះ បានបន្ថែមថា បើទោះបីពេលនេះកម្លាំងជំនាញ បានបណ្ដេញជនបរទេសដែលបាន ចូលមកធ្វើការ … Continue reading ៥ខែដើមឆ្នាំនេះ ជនបរទេសជាង១ពាន់នាក់ ស្មើនឹង៣៥សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជា, ភាគច្រើនជាជនជាតិវៀតណាម ៧១២នាក់